ព្រះត្រៃបិដក ភាគ ១០
គឺ ធ្វើដោយសំណប៉ាហាំងម្យ៉ាង ធ្វើដោយសំណភក់ម្យ៉ាង។ ជើងបាត្រក្រាសពេក ភិក្ខុចាប់កាន់មិនស្និទ្ធិ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រឡឹងបាន
(១) លួសក៏កើតមាន (ដល់ពួកភិក្ខុក្នុងសម័យនោះ)។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុកាត់លួសនោះ ធ្វើជាក្បាច់ធ្មេញមករ។
[១៤៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ជើងបាត្រទាំងឡាយ ដ៏វិចិត្រ ឆ្លាក់ ដេរដាស ដោយរូបស្រី និងប្រុសជាដើម ហើយលាប ឲ្យមានពណ៌ផ្សេងៗ ក៏ដើរបង្ហាញជើងបាត្រទាំងនោះ (ដល់មនុស្សទាំងពួង) តាមផ្លូវថ្នល់។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ជើងបាត្រ ដ៏វិចិត្រ ឆ្លាក់ ដេរដាស ដោយរូបស្រី និងប្រុសជាដើម និងលាបឲ្យមានពណ៌ផ្សេងៗទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជើងបាត្រជាប្រក្រតី
(២)
(១) អដ្ឋកថា ថា ធ្វើឲ្យស្តើង (២) គ្រឿងប្រដាប់សម្រាប់ថ្កល់បាត្រជាធម្មតា។
ID: 636799849160579086
ទៅកាន់ទំព័រ៖