ព្រះត្រៃបិដក ភាគ ១០
សម្រាប់ឆាន់ នេះទឹកសម្រាប់ប្រើប្រាស់ នេះឈើច្រត់ នេះទីកតិកាសញ្ញារបស់សង្ឃ ពេលនេះ ត្រូវលោកទាំងឡាយចូល ពេលនេះ ត្រូវលោកទាំងឡាយចេញ។ ព្រះទព្វមល្លបុត្តមានអាយុ រៀបចំសេនាសនៈ យ៉ាងនេះ ដល់ភិក្ខុទាំងឡាយនោះ ហើយនិមន្តត្រឡប់មកវត្តវេឡុវ័នវិញ។
[១០] សម័យនោះឯង មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយ ជាភិក្ខុថ្មីផង មានបុណ្យតិចផង។ លោកទាំងនោះ តែងបានសេនាសនៈទាំងឡាយ របស់សង្ឃ ដែលជារបស់ថោកទាប និងភត្តដ៏ថោកទាប។ សម័យនោះឯង មនុស្សទាំងឡាយ ក្នុងក្រុងរាជគ្រឹះ ចង់ប្រគេនសប្បិខ្លះ ប្រេងខ្លះ សម្លឧត្តរិភង្គខ្លះ
(១) ដែលគេតាក់តែងឡើង ដោយផ្ចិតផ្ចង់ ដល់ភិក្ខុទាំងឡាយជាថេរៈ ចំណែកខាងមេត្តិយភិក្ខុ និងភុម្មជកភិក្ខុវិញ គេប្រគេនតែត្រឹមបាយចុងអង្ករ មានទឹកជ្រក់ ជាគំរប់ពីរ ជាភោជនប្រក្រតី ដែលគេប្រារព្ធហើយយ៉ាងណា
(២) ។ ពួកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងនោះ ត្រឡប់ពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយក៏សួរភិក្ខុទាំងឡាយ ជាថេរៈថា ម្នាលអាវុសោទាំងឡាយ ក្នុងរោងភត្តរបស់លោក មានអ្វីខ្លះ មិនមានអ្វីខ្លះ។
(១) ជាឈ្មោះសម្លម្យ៉ាង ប្រែថា សម្លកាច់បង់នូវរសដ៏ក្រៃលែង គឺជាសម្លមានឱជារសឆ្ងាញ់ជាងភោជនឯទៀតៗ ដែលគេនិយមក្នុងជាន់នោះ។ (២) គេប្រគេន ត្រឹមតែបាយចុងអង្ករ គំរប់ពីនឹងទឹកជ្រក់ ជាភោជនធម្មតា ដែលគេធ្វើខ្ជីខ្ជាឲ្យតែបាន
ID: 636799783161294143
ទៅកាន់ទំព័រ៖