ព្រះត្រៃបិដក ភាគ ១០
ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយោគបាត្រ និងខ្សែសម្រាប់ចង។
[១៥៥] សម័យនោះឯង ភិក្ខុទាំងឡាយព្យួរបាត្រនឹងមេជញ្ជាំងខ្លះ នឹងដែកែវខ្លះ។ បាត្រ ក៏រមៀល ធ្លាក់បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវព្យួរបាត្រទេ ភិក្ខុណាព្យួរ ត្រូវអាបត្តិទុក្កដ។
[១៥៦] សម័យនោះឯង ភិក្ខុទាំងឡាយទុកបាត្រលើគ្រែ។ ភិក្ខុទាំងឡាយ ភ្លេចស្មារតី ក៏អង្គុយសង្កត់បាត្របែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកបាត្រលើគ្រែទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។
[១៥៧] សម័យនោះឯង ភិក្ខុទាំងឡាយទុកបាត្រលើតាំង។ ភិក្ខុទាំងឡាយ ភ្លេចស្មារតី អង្គុយសង្កត់បាត្របែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកបាត្រលើតាំងទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។
ID: 636799850897258418
ទៅកាន់ទំព័រ៖