ព្រះត្រៃបិដក ភាគ ១០
[១៥៨] សម័យនោះឯង ភិក្ខុទាំងឡាយដាក់បាត្រលើភ្លៅទាំងភ្នែន។ ក្រោកឡើងដោយភ្លេចស្មារតី។ បាត្រ ក៏រមៀលធ្លាក់បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដាក់បាត្រលើភ្លៅទាំងភ្នែនទេ ភិក្ខុណាដាក់ ត្រូវអាបត្តិទុក្កដ។
[១៥៩] សម័យនោះឯង ភិក្ខុទាំងឡាយដាក់បាត្រក្នុងឆត្រ។ ខ្យល់កំបុតត្បូង ក៏បក់ផើយ ប៉ើងឆត្រឡើង។ បាត្រក៏ធ្លាក់បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដាក់បាត្រក្នុងឆត្រទេ ភិក្ខុណាដាក់ ត្រូវអាបត្តិទុក្កដ។
[១៦០] សម័យនោះឯង ភិក្ខុទាំងឡាយមានបាត្រនៅដៃ ច្រានសន្ទះទ្វារ។ បាត្រ ក៏ទង្គិច នឹងសន្ទះទ្វារ បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានបាត្រនៅដៃ មិនត្រូវច្រានសន្ទះទ្វារទេ ភិក្ខុណាច្រាន ត្រូវអាបត្តិទុក្កដ។
ID: 636799851335953510
ទៅកាន់ទំព័រ៖