ព្រះត្រៃបិដក ភាគ ១០

 [​១៦១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ដើរទៅ​បិណ្ឌបាត​ ​ដោយ​សំបក​ឃ្លោក​ ​(​កាន់​សំបក​ឃ្លោក​)​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួ​ក​តិ​រ្ថីយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ដើរទៅ​បិណ្ឌបាត​ ​ដោយ​សំបក​ឃ្លោក​ទេ​ ​ភិក្ខុ​ណា​ដើរទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៦២​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ដើរទៅ​បិណ្ឌបាត​ ​ដោយ​អម្បែង​ឆ្នាំង​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួ​ក​តិ​រ្ថីយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ដើរទៅ​បិណ្ឌបាត​ ​ដោយ​អម្បែង​ឆ្នាំង​ទេ​ ​ភិក្ខុ​ណា​ដើរទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៦៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​ជា​អ្នក​ប្រព្រឹត្ត​យក​វត្ថុ​បំសុកូល​គ្រប់មុខ​(​១​)​ ​។​ ​ភិក្ខុ​នោះ​ ​ប្រើប្រាស់​បាត្រ​ក្បាល​ខ្មោច​។​ ​មាន​ស្រី​ម្នាក់​ ​ឃើញ​ហើយ​ខ្លាច​ ​ស្រែក​ភ្លាត់​សំឡេង​ថា​ ​ឱ​នេះ​ជា​បិសាច​ ​ធ្វើ​សេចក្តី​វិនាស​ដល់​អញ​តើ​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​
​(​១​)​ ​យក​វត្ថុ​បង្សុកូល​ ​តាមតែ​ប្រទះ​ ​គឺ​វត្ថុ​ដទៃ​ ​ក្រៅអំពី​ត្រៃចីវរ​ ​និង​គ្រែ​ ​តាំង​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636799852444666925
ទៅកាន់ទំព័រ៖