ព្រះត្រៃបិដក ភាគ ១០
[១៦៩] សម័យនោះឯង ភិក្ខុទាំងឡាយ ជីកដាំបង្គោលក្នុងទីនោះៗ ហើយចងដេរចីវរ។ ចីវរក៏ស្ទោក មិនស្មើល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចងឈើស្តឹង
(១) និងខ្សែស្តឹង
(២) ដើម្បីឲ្យភិក្ខុចងចីវរ ហើយដេរក្នុងទីនោះៗ។ ភិក្ខុទាំងឡាយ លាតឈើស្តឹងក្នុងទីមិនស្មើ។ ឈើស្តឹងក៏បែកបាក់ទៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវលាតឈើស្តឹង ក្នុងទីមិនស្មើទេ ភិក្ខុណាលាត ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយ លាតឈើស្តឹង លើផែនដី។ ឈើស្តឹង ក៏ប្រឡាក់ដោយធូលី។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត កម្រាលស្មៅ។ ជាយចីវរ ដែលចងនឹងឈើស្តឹង ក៏ទក់ទីអស់។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលើក (ថែម) អនុវាតបណ្តោយ និអនុវាតទទឹងរបស់ចីវរ។ ឈើស្តឹងមិនល្មមគ្នានឹងចីវរ
(៣) ។បេ។
(១) គេយកឈើ៤កំណាត់ មកផ្គុំគ្នាជា៤ជ្រុង រាងទ្រវែង ឲ្យល្មមដាក់ចីវរដេរបាន មានទាំងទ្រនាប់សម្រាប់ឈើស្តឹងនោះផង ។ (២) ខ្សែសម្រាប់ចងចីវរ នឹងឈើស្តឹង ចំពោះភិក្ខុដែលដេរចីវរពីរជាន់ ។ (៣) ឈើស្តឹងដែលគេធ្វើតម្រូវនឹងភិក្ខុខ្ពស់ លុះដេរចីវរភិក្ខុទាប ក៏មិនល្មម
ID: 636799854646642871
ទៅកាន់ទំព័រ៖