ព្រះត្រៃបិដក ភាគ ១០

ព្រះ​ថេរៈ​ទាំងឡាយ​ពួក​ខ្លះ​ ​ប្រាប់​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ក្នុង​រោង​ឆាន់​របស់​យើង​ ​មាន​សប្បិ​ ​មាន​ប្រេង​ ​មាន​សម្ល​ឧត្តរិភង្គ​។​ ​ឯ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​និយាយប្រាប់​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​យើង​គ្មាន​វត្ថុ​អ្វី​ទេ​ ​មានតែ​បាយ​ចុងអង្ករ​ ​និង​ទឹក​ជ្រក់​ ​ជា​គំរប់​ពីរ​ ​ជា​ភោជន​ប្រក្រតី​ ​ដែលគេ​ប្រារព្ធ​ហើយ​យ៉ាងណា​ប៉ុណ្ណោះ​។​
 ​[​១១​]​ ​សម័យ​នោះ​ឯង​ ​គហបតិ​ ​ឈ្មោះ​កល្យាណ​ភត្តិកៈ​ ​តែង​ប្រគេន​ចតុ​ក្ក​ភត្ត​(​១​)​ ​ជានិច្ច​ភត្ត​ ​ដល់​សង្ឃ​។​ ​គហបតិ​នោះ​ ​ព្រមទាំង​កូន​ប្រពន្ធ​ ​តែង​ចូល​ទៅ​បម្រើ​ ​អង្គាស​ ​(​ព្រះសង្ឃ​)​ ​ក្នុង​រោង​ភត្ត​។​ ​ភិក្ខុ​ទាំង​ឡាយ​ដទៃ​ៗ​ ​ក៏​សួររក​បាយ​ ​សួររក​សម្ល​ ​រក​ប្រេង​ ​រក​សម្ល​ឧត្តរិភង្គ​។​
 ​[​១២​]​ ​សម័យ​នោះ​ឯង​ ​ភត្តុ​ទ្ទេ​សក​ភិក្ខុ​ ​ចាត់​ពួក​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​(​ឲ្យ​ទៅ​ទទួល​)​ ​ចង្ហាន់​របស់​កល្យាណ​ភត្តិក​គហបតិ​ ​ក្នុង​ថ្ងៃ​ព្រឹកស្អែក​។​ ​គ្រានោះ​ ​កល្យាណ​ភត្តិក​គហបតិ​ ​បាន​ទៅកាន់​អារាម​ ​ដោយមាន​កិច្ច​អ្វីមួយ​ ​ហើយក៏​ចូល​ទៅ​រក​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​
​(​១​)​ ​ភត្ត​សម្រាប់​ភិក្ខុ៤រូប​។​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636799783629650931
ទៅកាន់ទំព័រ៖