ព្រះត្រៃបិដក ភាគ ១០
ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដងឈើស្តឹង
(១) នឹងការបត់ទ្រនាប់ឈើស្តឹង ឲ្យជាពីរជាន់
(២) ស្លាកសម្រាប់បញ្ចូលក្នុងចន្លោះនៃចីវរមានជាន់ពីរ ខ្សែសម្រាប់រឹតឈើស្តឹងតូច ជាមួយនឹងឈើស្តឹងធំ និងខ្សែសម្រាប់រឹតចីវរភ្ជាប់នឹងឈើស្តឹងតូច ដើម្បីចងចីវរដេរ។ ចន្លោះថ្នេរចីវរមិនស្មើគ្នា។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ខ្នាតសម្រាប់វាស់។ ថ្នេរចីវរក៏វៀច មិនត្រង់ល្អ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែបន្ទាត់។
[១៧០] សម័យនោះឯង ភិក្ខុទាំងឡាយ មានជើងមិនស្អាត ហើយដើរជាន់ឈើស្តឹង។ ឈើស្តឹងក៏ប្រឡាក់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានជើងមិនស្អាត មិនត្រូវដើរជាន់ឈើស្តឹងទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
(១) ទ្រង់អនុញ្ញាតឲ្យចងឈើស្តឹងតូច ត្រង់កណ្តាលឈើស្តឹងធំ។ (២) ទ្រង់អនុញ្ញាតឲ្យបត់ជាយទ្រនាប់ជាពីរជាន់ជុំវិញ ឲ្យល្មមនឹងឈើស្តឹងតូចនោះ
ID: 636799855146111439
ទៅកាន់ទំព័រ៖