ព្រះត្រៃបិដក ភាគ ១០

 [​១៧១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​ជើង​ទទឹក​ ​ដើរ​ជាន់លើ​ឈើ​ស្តឹង​។​ ​ឈើ​ស្តឹង​ក៏​ប្រឡាក់​។​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​ជើង​ទទឹក​ ​មិន​ត្រូវ​ជាន់​ឈើ​ស្តឹង​ទេ​ ​ភិក្ខុ​ណា​ជាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៧២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ពាក់​ស្បែកជើង​ ​ដើរ​ជាន់​ឈើ​ស្តឹង​។​ ​ឈើ​ស្តឹង​ក៏​សៅហ្មង​។​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ពាក់​ស្បែកជើង​ ​ជាន់​ឈើ​ស្តឹង​ទេ​ ​ភិក្ខុ​ណា​ជាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៧៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ដេរ​ចីវរ​ ​កាន់​ដោយ​ម្រាមដៃ​។​ ​ម្រាមដៃ​ក៏​ឈឺ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ស្នាប់ម្រាមដៃ​(​១​)​
​(​១​)​ ​ស្នាប់ដៃ​ ​ដែលគេ​ពាក់​សម្រាប់​ដេរ​ ​ដើម្បីកុំឲ្យ​ម្ជុល​មុត​ដៃ​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636799855805699165
ទៅកាន់ទំព័រ៖