ព្រះត្រៃបិដក ភាគ ១០

ពណ៌ខ្មៅ​ ​និង​បរិកម្ម​ដោយ​រង់​ ​ក្បាច់​ភ្ញីផ្កា​ ​ភ្ញី​វល្លិ៍​ ​ក្បាច់​ធ្មេញ​មករ​ ​ក្បាច់​មាន​ស្រទាប់៥យ៉ាង​ ​ស្នួ​រ​ចីវរ​ ​និង​ខ្សែស្បៀង​ចីវរ​។​
 [​១៧៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ដេរ​ចីវរ​រួចហើយ​ ​ទុក​ឈើ​ស្តឹង​ចោល​ ​ក្នុង​ទីនោះ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​ពួក​កណ្តុរ​ខ្លះ​ ​កណ្តៀរ​ខ្លះ​ ​កាត់​កោរ​ ​(​ឈើ​ស្តឹង​)​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សា​ឈើ​ស្តឹង​ទុក​។​ ​ឈើ​ស្តឹង​ក៏​បាក់បែក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​មូរ​ឈើ​ស្តឹង​ដោយ​ឈើស្នូល​។​ ​ឈើ​ស្តឹង​ក៏​រលា​ចេញ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ខ្សែ​សម្រាប់​ចង​។​
 [​១៧៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ផ្អែក​ឈើ​ស្តឹង​ទុក​នឹង​ជញ្ជាំង​ខ្លះ​ ​នឹង​សសរ​ខ្លះ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​ឈើ​ស្តឹង​ ​ក៏​រលំ​បាក់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ពាក់​ ​(​ឈើ​ស្តឹង​)​ ​នឹង​មេ​ជញ្ជាំង​ ​ឬ​ដៃកែវ​។​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636799857033489391
ទៅកាន់ទំព័រ៖