ព្រះត្រៃបិដក ភាគ ១០

 [​១៨០​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ក្រុង​រាជគ្រឹះ​ ​តាម​សមគួរ​ ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​ទ្រង់​យាង​ទៅកាន់​ចារិក​ ​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​យក​ម្ជុល​ខ្លះ​ ​កាំបិត​ខ្លះ​ ​ភេសជ្ជៈ​ខ្លះ​ ​ដាក់​ក្នុង​បាត្រ​ ​ដើរទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ថង់​សម្រាប់​ដាក់​ភេសជ្ជៈ​។​ ​ខ្សែ​យោគ​ ​មិនទាន់​មាននៅ​ឡើយ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ខ្សែ​យោគ​ ​និង​ខ្សែ​សម្រាប់​ចង​។​
 [​១៨១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​ចង​ស្បែកជើង​នឹង​វត្ថពន្ធ​ចង្កេះ​ ​ហើយ​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ស្រុក​។​ ​មាន​ឧបាសក​ម្នាក់​ ​ថ្វាយបង្គំ​ភិក្ខុ​នោះ​ ​ក៏​ទង្គិច​ក្បាល​នឹង​ស្បែកជើង​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​អៀនខ្មាស​។​ ​ចំណែកខាង​ភិក្ខុ​នោះ​ ​ទៅកាន់​អារាម​ ​ហើយក៏​បាន​ប្រាប់​សេចក្តី​នុ៎ះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ ​បាន​យក​សេចក្តី​នុ៎ះ​ ​ទៅ​ក្រាបបង្គំទូល​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ថង់​សម្រាប់​ដាក់​ស្បែកជើង​។​ ​ខ្សែ​យោគ​ ​មិនទាន់​មាននៅ​ឡើយ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ខ្សែ​យោគ​ ​និង​ខ្សែ​សម្រាប់​ចង​។​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636799857717978541
ទៅកាន់ទំព័រ៖