ព្រះត្រៃបិដក ភាគ ១០
[១៨២] សម័យនោះឯង មានទឹកជាអកប្បិយៈ ក្នុងចន្លោះផ្លូវ។ សំពត់តម្រងទឹក មិនទាន់មាននៅឡើយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់តម្រងទឹក។ កំណាត់សំពត់ មិនគ្រាន់។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតម្រងទឹក ដែលគេរឹតភ្ជាប់នឹងឈើបីកំណាត់។ កំណាត់សំពត់មិនគ្រាន់។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតធម្មក្រក។
[១៨៣] សម័យនោះឯង ក្នុងកោសលជនបទ មានភិក្ខុពីររូប នាំគ្នាដើរទៅកាន់ផ្លូវឆ្ងាយ។ ភិក្ខុមួយរូបប្រព្រឹត្តអនាចារ។ ភិក្ខុទីពីរ បាននិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ អ្នកកុំធ្វើអំពើយ៉ាងនេះឡើយ អំពើនេះ មិនគួរទេ។ ភិក្ខុដែលប្រព្រឹត្តអនាចារនោះ ក៏ចងគំនុំ នឹងភិក្ខុនោះ។ ចំណែកខាងភិក្ខុ អ្នកប្រព្រឹត្តអនាចារនោះ ស្រេកទឹក ក៏និយាយទៅនឹងភិក្ខុ ដែលខ្លួនចងគំនុំយ៉ាងនេះថា ម្នាលអាវុសោ ចូរលោកឲ្យតម្រងទឹកមកខ្ញុំ ៗនឹងឆាន់ទឹក។ ភិក្ខុ ដែលគេចងគំនុំមិនព្រមឲ្យ។ ភិក្ខុ ដែលប្រព្រឹត្តអនាចារនោះ ស្រេកទឹកខ្លាំង ក៏ធ្វើមរណកាលទៅ។ កាលភិក្ខុ ដែលគេចងគំនុំនោះ
ID: 636799858157943706
ទៅកាន់ទំព័រ៖