ព្រះត្រៃបិដក ភាគ ១០

ទៅ​អារាម​ ​ក៏បាន​ប្រាប់​សេចក្តី​នុ៎ះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​កាល​គេ​សុំ​សំពត់​តម្រងទឹក​ ​លោក​មិន​ឲ្យ​គេ​ ​មែន​ឬ​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​មែនហើយ​ ​អាវុសោ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​កាលបើ​គេ​ខ្ចី​សំពត់​តម្រងទឹក​ ​ភិក្ខុ​មិនសមបើ​ ​មិន​ឲ្យ​គេ​ទេ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​
 [​១៨៤​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ក្នុង​វេលា​នោះ​ ​ហើយ​ត្រាស់​សួរ​ភិក្ខុ​នោះ​ថា​ ​ម្នាល​ភិក្ខុ​ ​បានឮ​ថា​ ​គេ​ខ្ចី​សំពត់​តម្រងទឹក​ ​អ្នក​មិន​ឲ្យ​គេ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​នោះ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ ​អំពើ​របស់​អ្នក​ ​ជា​អំពើ​មិន​សមគួរ​ ​មិន​ត្រូវ​ទំនង​ ​មិន​ត្រូវបែប​ ​មិនមែន​ជា​របស់​សមណៈ​ ​មិន​គប្បី​ ​មិន​ត្រូវ​ធ្វើ​ ​ម្នាល​មោឃបុរស​ ​កាលបើ​គេ​ខ្ចី​សំពត់​តម្រងទឹក​ ​អ្នក​មិនសមបើ​នឹង​មិន​ឲ្យ​គេ​ទេ​ ​ម្នាល​មោឃបុរស​ ​អំពើ​នេះ​ ​មិនមែន​នាំ​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​រួច​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដើរទៅ​តាមផ្លូវ​ឆ្ងាយ
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636799858519684396
ទៅកាន់ទំព័រ៖