ព្រះត្រៃបិដក ភាគ ១០

កាលបើ​គេ​ខ្ចី​តម្រងទឹក​ ​កុំ​គប្បី​មិន​ឲ្យ​ ​ភិក្ខុ​ណា​មិន​ឲ្យ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​គ្មាន​សំពត់​តម្រងទឹក​ ​មិន​ត្រូវ​ដើរ​ផ្លូវ​ឆ្ងាយ​ទេ​ ​ភិក្ខុ​ណា​ដើរ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​បើ​មិន​មាន​សំពត់​តម្រងទឹក​ក្តី​ ​ធម្ម​ក្រក​ក្តី​ ​ទុកជា​ជាយ​សង្ឃាដិ​ ​ក៏​ត្រូវ​អធិដ្ឋាន​បាន​ថា​ ​អាត្មាអញ​នឹង​ត្រងទឹក​ ​ដោយ​ជាយ​សង្ឃាដិ​នេះ​ឆាន់​។​
 [​១៨៥​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ ​ទៅកាន់​ចារិក​ ​ដោយលំដាប់​ ​ទ្រង់​សំដៅ​ទៅកាន់​ក្រុង​វេសាលី​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​ព្រៃ​មហាវ័ន​ ​ទៀប​ក្រុង​វេសាលី​នោះ​។​
 [​១៨៦​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ធ្វើ​នវកម្ម​ ​(​ការងារ​ថ្មី​)​ៗ​ ​ភិក្ខុ​ទាំងនោះ​ ​មិនបាន​សន្មត​សំពត់​តម្រងទឹក​នៅឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សំពត់​តម្រងទឹក​មាន​ដង​។​ ​ភិក្ខុ​មិនទាន់​សន្មត​សំពត់​តម្រងទឹក​មាន​ដង​នៅឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សំពត់​តម្រង​ត្រាំ​(​១​)​ ​។​
​(​១​)​ ​សំពត់​ដែលគេ​ចង​ជាយ​ទាំង៤ភ្ជាប់នឹង​បង្គោល​ទាំង៤​ ​ដែលគេ​បោះ​ក្នុងទឹក​ ​ហើយ​សង្កត់​ត្រង់​កណ្តាល​សំពត់​នោះ​ ​ឲ្យទឹក​ជ្រាបចូល​មក​ ​ហើយ​យក​ភាជន៍​ទៅ​ដងទឹក​នោះ​។​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636799859677570623
ទៅកាន់ទំព័រ៖