ព្រះត្រៃបិដក ភាគ ១០

ក៏​ថ្វាយបង្គំ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​បាន​និយាយ​ពន្យល់​ ​កល្យាណ​ភត្តិក​គហបតិ​ ​ដែល​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​លំដាប់នោះ​ ​កល្យាណ​ភត្តិក​គហបតិ​ ​កាល​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​និយាយ​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​និយាយ​ពាក្យ​នេះ​ ​នឹង​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ស្អែកនេះ​ ​លោកម្ចាស់​ចាត់​ភិក្ខុ​អង្គ​ណា​ ​(​ឲ្យ​ទៅ​ទទួល​)​ ​ភត្ត​ក្នុង​ផ្ទះ​របស់ខ្ញុំ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ឆ្លើយ​ថា​ ​ម្នាល​គហបតី​ ​ស្អែកនេះ​ ​អាត្មា​នឹង​ចាត់​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ទាំងឡាយ​ ​(​ឲ្យ​ទៅ​ទទួល​)​ ​ភត្ត​ក្នុង​ផ្ទះ​អ្នក​ក្នុង​ថ្ងៃស្អែក​។​ ​លំដាប់នោះ​ ​កល្យាណ​ភត្តិក​គហបតិ​ ​មាន​សេចក្តី​អាក់អន់​ចិត្ត​ ​ដោយ​គិតថា​ ​ចុះ​ហេតុអ្វី​ ​បាន​ជា​ភិក្ខុ​លាមក​ទាំងឡាយ​ ​ទៅ​ឆាន់​ក្នុង​ផ្ទះ​របស់​អាត្មាអញ​ ​(​លុះ​គិត​ដូច្នេះហើយ​)​ ​ក៏​ទៅផ្ទះ​ ​បង្គាប់​ទាសី​ថា​ ​នែ​ហង​ ​ស្អែក​ត្រូវ​ពួក​លោក​ណាម​ក​ទទួល​ចង្ហាន់​ ​ហងឯង​ចូរ​ក្រាល​អាសនៈ​ ​ក្នុង​ជង្រុក​ ​ហើយ​អង្គាស​លោក​ទាំងនោះ​ ​ដោយ​បាយ​ចុងអង្ករ​ ​មាន​ទឹក​ជ្រក់​ ​ជា​គំរប់​ពីរ​ចុះ​។​ ​ទាសី​នោះ​ ​ទទួល​ស្តាប់​ពាក្យ​ ​កល្យាណ​ភត្តិក​គហបតិ​ ​ដោយ​ពាក្យ​ថា​ ​ច៎ាះ​ ​អ្នក​ម្ចាស់​។​ ​លំដាប់នោះ​ ​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636799783873554882
ទៅកាន់ទំព័រ៖