ព្រះត្រៃបិដក ភាគ ១០
ទ្រង់ពន្យល់ជីវកកោមារភត្យ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ វេលានោះ ជីវកកោមារភត្យ កាលដែលព្រះមានព្រះភាគ ទ្រង់ពន្យល់ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថារួចហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។
[១៨៩] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងវេលានោះ ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទីចង្ក្រម និងរោងភ្លើង។
[១៩០] សម័យនោះឯង ភិក្ខុទាំងឡាយចង្ក្រមក្នុងទីចង្ក្រមមិនរាបស្មើ។ ជើងទាំងឡាយក៏ឈឺ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីចង្ក្រម ឲ្យរាបស្មើ។
[១៩១] សម័យនោះឯង ទីចង្ក្រមជាទីទាប។ ទឹកក៏លិច ក្នុងទីចង្ក្រមនោះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីចង្ក្រមឲ្យខ្ពស់ឡើង។ ខឿនក៏របេះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកពូនខឿន៣យ៉ាង ខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ភិក្ខុទាំងឡាយនាំគ្នាឡើង
ID: 636799860461065437
ទៅកាន់ទំព័រ៖