ព្រះត្រៃបិដក ភាគ ១០
តថាគតអនុញ្ញាតឲ្យធ្វើទីដីឲ្យទាបជុំវិញ
(១) ប្រហោងសម្រាប់បង្ហុយផ្សែង របស់រោងភ្លើង មិនទាន់មាននៅឡើយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតប្រហោង សម្រាប់បង្ហុយផ្សែង។
[១៩៥] សម័យនោះឯង ពួកភិក្ខុធ្វើចង្ក្រានកណ្តាលរោងភ្លើងតូច។ ទីឱកាសសម្រាប់ចេញចូលមិនមាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើរោងភ្លើងតូច តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើចង្ក្រាន ក្នុងទីដ៏សមគួរមួយ កាលបើរោងភ្លើងធំ ឲ្យធ្វើចង្ក្រាន ក្នុងទីពាក់កណ្តាលចុះ។ ភ្លើងក្នុងរោងភ្លើង ក៏ជះចំហាយក្តៅមកត្រូវមុខ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកដីមកលាបមុខ។ ពួកភិក្ខុ ធ្វើដីឲ្យទទឹកដោយដៃ (របស់ខ្លួន)។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ស្នូកសម្រាប់ដាក់ដីស្អិត។ ដីស្អិតក៏ធុំក្លិនស្អុយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអប់ដោយគ្រឿងក្រអូប។
[១៩៦] សម័យនោះឯង ភ្លើងក្នុងរោងភ្លើងក៏ជះចំហាយក្តៅមកត្រូវកាយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យដងទឹកទុក។ ពួកភិក្ខុ ដងទឹកដោយចានខ្លះ ដោយបាត្រខ្លះ
(១) ធ្វើទីដីឲ្យទាប ព័ទ្ធជុំវិញជញ្ជាំង ដើម្បីនឹងទប់ជើងជញ្ជាំង។
ID: 636799861819443131
ទៅកាន់ទំព័រ៖