ព្រះត្រៃបិដក ភាគ ១០

តថាគត​អនុញ្ញាត​ ​ឲ្យ​គាប​ដម្បូល​ ​ហើយ​បូក​លាប​ដីស្អិត​ ​ទាំង​ខាងក្នុង​ ​ខាងក្រៅ​ ​ឲ្យ​មាន​ពណ៌ស​ ​ឲ្យ​មាន​ពណ៌ខ្មៅ​ ​លាប​ដោយ​រង់​ ​ធ្វើ​ភ្ញីផ្កា​ ​ភ្ញី​វល្លិ៍​ ​ក្បាច់​ធ្មេញ​មករ​ ​ធ្វើ​ក្បាច់​មាន​ស្រទាប់៥​ ​ស្បៀង​ស្នួ​រ​ចីវរ​ ​ខ្សែស្បៀង​ចីវរ​។​
 [​២០៧​]​ ​សម័យ​នោះ​ឯង​ ​អណ្តូង​ទឹក​ ​មិនទាន់​មាន​គំ​រប​នៅឡើយ​។​ ​កំទេច​ស្មៅ​ខ្លះ​ ​អាចម៍ដី​ខ្លះ​ ​ក៏​រោយរាយ​ចុះ​ ​(​ក្នុង​អណ្តូង​នោះ​)​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​គំ​រប​។​
 [​២០៨​]​ ​សម័យ​នោះ​ឯង​ ​ភាជន៍​សម្រាប់​ដងទឹក​មិនទាន់​មាននៅ​ឡើយ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ស្នូក​សម្រាប់​ដាក់​ទឹក​ ​និង​ផើង​សម្រាប់​ដាក់​ទឹក​។​
 [​២០៩​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ងូតទឹក​ ​ក្នុង​ទី​ពីសពាស​ ​ក្នុង​អារាម​។​ ​អារាម​ ​ក៏​មាន​ភក់ជ្រាំ​។​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​អណ្តូង​សម្រាប់​ដាក់​ទឹក​ជ្រាំ​។​ ​អណ្តូង​សម្រាប់​ដាក់​ទឹក​ជ្រាំ​ ​តាំងនៅ​ក្នុង​ទីវាល​ ​មិនទាន់​បាន​បិទបាំង​នៅឡើយ​។​ ​ពួក​ភិក្ខុ​ក៏​អៀនខ្មាស​ ​មិន​ហ៊ាន​ងូតទឹក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636799864709988461
ទៅកាន់ទំព័រ៖