ព្រះត្រៃបិដក ភាគ ១០

តថាគត​អនុញ្ញាត​ឲ្យ​បិទបាំង​ ​ដោយ​កំពែង៣យ៉ាង​ ​គឺ​កំពែងឥដ្ឋ១​ ​កំពែង​ថ្ម១​ ​កំពែង​ឈើ១​។​ ​អណ្តូង​សម្រាប់​ដាក់​ទឹក​ជ្រាំ​ក៏​មាន​ភក់​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ក្រាលកម្រាល​ ​៣យ៉ាងគឺ​ ​កម្រាលឥដ្ឋ១​ ​កម្រាល​ថ្ម១​ ​កម្រាល​ឈើ១​។​ ​ទឹក​ក៏​ដក់​នៅ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រឡាយ​ទឹក​។​
 [​២១០​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​មានខ្លួន​ត្រជាក់​ ​(​ដោយ​ដំណក់ទឹក​)​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​វត្ថុ​សម្រាប់​ជូត​ទឹក​ ​(​មាន​ភ្លុក​ជាដើម​)​ ​ឬ​នឹង​ជូត​ដោយ​កំណាត់សំពត់​ ​ក៏បាន​។​
 ​[​២១១​]​ ​សម័យ​នោះ​ឯង​ ​មាន​ឧបាសក​ម្នាក់​ ​មាន​ចំណង់​នឹង​ធ្វើ​ស្រះ​ ​ជា​ប្រយោជន៍​ដល់​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ស្រះ​បាន​។​ ​(​វេលា​នោះ​)​ ​ភ្លឺស្រះ​ ​ក៏​របេះ​ចេញ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ខឿន៣យ៉ាងគឺ​ ​ខឿន​ឥដ្ឋ១​ ​ខឿន​ថ្ម១​ ​ខឿន​ឈើ១​។​ ​ពួក​ភិក្ខុ​នាំគ្នា​ឡើង​ ​ក៏​លំបាក​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636799865584478479
ទៅកាន់ទំព័រ៖