ព្រះត្រៃបិដក ភាគ ១០
ជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ភិក្ខុទាំងនោះ នាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមកវិញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃ។ (វេលានោះ) ក្នុងស្រះ មានទឹកចាស់ដក់នៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយទឹក និងទបង្ហូរទឹក។
[២១២] សម័យនោះឯង មានឧបាសកម្នាក់ មានចំណង់នឹងធ្វើរោងភ្លើង ជាទីរក្សាកាយ (ប្រកបដោយ) ជហ្វ៊ាដងក្តារ ដើម្បីជាប្រយោជន៍ដល់ភិក្ខុសង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងភ្លើង ជាទីរក្សាកាយ មានជហ្វ៊ាដងក្តារ។
[២១៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នៅប្រាសចាកនិសីទនៈ អស់៤ខែ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវនៅប្រាសចាកនិសីទនៈ អស់៤ខែទេ ភិក្ខុណានៅប្រាស ត្រូវអាបត្តិទុក្កដ។
ID: 636799865953549589
ទៅកាន់ទំព័រ៖