ព្រះត្រៃបិដក ភាគ ១០
លោកម្ចាស់ ខ្ញុំព្រះករុណាថ្វាយបង្គំ។ កាលវឌ្ឍលិច្ឆវិ និយាយយ៉ាងនេះហើយ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ មិនបាននិយាយរាក់ទាក់មកវិញឡើយ។ វឌ្ឍលិច្ឆវិ ក៏និយាយទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ជាគំរប់ពីរដងទៀតថា លោកម្ចាស់ ខ្ញុំព្រះករុណាថ្វាយបង្គំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ក៏មិនបាននិយាយរាក់ទាក់ ជាគំរប់ពីរដងទៀត។ វឌ្ឍលិច្ឆវិ និយាយទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ជាគំរប់បីដងទៀតថា លោកម្ចាស់ ខ្ញុំព្រះករុណា ថ្វាយបង្គំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ក៏មិនបាននិយាយរាក់ទាក់ ជាគំរប់បីដងទៀត។ វឌ្ឍលិច្ឆវិ និយាយថា ខ្ញុំធ្វើខុសនឹងលោកម្ចាស់ដូចម្តេច ហេតុអ្វី ក៏បានជាលោកម្ចាស់ មិននិយាយរាក់ទាក់នឹងខ្ញុំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនិយាយថា នែអាវុសោវឌ្ឍៈ បានជាយើងមិននិយាយរាក់ទាក់ទៅរកអ្នក ព្រោះព្រះទព្វមល្លបុត្រ បៀតបៀនយើង អ្នកមិនអើពើសោះ។ វឌ្ឍលិច្ឆវិនិយាយថា លោកម្ចាស់ ខ្ញុំនឹងធ្វើដូចម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនិយាយថា នែអាវុសោវឌ្ឍៈ ប្រសិនបើអ្នកចង់ដែរ (ចូលដៃផង) ព្រះមានព្រះភាគ គប្បីឲ្យព្រះទព្វមល្លបុត្តមានអាយុវិនាស ក្នុងថ្ងៃនេះឯង។ វឌ្ឍលិច្ឆវិនិយាយថា លោកម្ចាស់ ខ្ញុំនឹងធ្វើដូចម្តេច ខ្ញុំនឹងអាច
ID: 636799867804075433
ទៅកាន់ទំព័រ៖