ព្រះត្រៃបិដក ភាគ ១០
សង្ឃត្រូវផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិនឲ្យសង្ឃរាប់អាន។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វឌ្ឍលិច្ឆវិ ចោទព្រះទព្វមល្លបុត្រដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូល។ សង្ឃផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិនឲ្យសង្ឃរាប់អាន។ ការផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិនឲ្យសង្ឃរាប់អាន គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិនឲ្យសង្ឃរាប់អានហើយ ការផ្កាប់បាត្រនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២២៥] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ កាន់យកបាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ផ្ទះវឌ្ឍលិច្ឆវិ លុះចូលទៅដល់ហើយ ក៏ពោលនឹងវឌ្ឍលិច្ឆវិយ៉ាងនេះថា ម្នាលអាវុសោវឌ្ឍៈ សង្ឃបានផ្កាប់បាត្រ ដល់អ្នកហើយ ខ្លួនអ្នក សង្ឃលែងរាប់អានហើយ។ ឯវឌ្ឍលិច្ឆវិ
ID: 636799869043656333
ទៅកាន់ទំព័រ៖