ព្រះត្រៃបិដក ភាគ ១០

 ​[​២២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​ផ្ងារ​បាត្រ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​វ​ឌ្ឍ​លិ​ច្ឆ​វិ​នោះ​ ​ចូល​ទៅ​រក​សង្ឃ​ ​ធ្វើ​សំពត់​បង់ក​ ​ឆៀង​ស្មា​ម្ខាង​ ​សំពះ​បាទា​ភិក្ខុ​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សង្ឃ​បាន​ផ្កាប់​បាត្រ​ ​ដល់​ខ្ញុំ​ហើយ​ ​សង្ឃ​លែង​រាប់អាន​ខ្ញុំ​ហើយ​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​(​ឥឡូវ​)​ ​ខ្ញុំ​បាន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់ខ្លួន​ ​ចេញ​ចាក​ទោស​ ​ខ្ញុំ​មក​សូមឲ្យ​ព្រះសង្ឃ​ ​ផ្ងារ​បាត្រ​ឡើងវិញ​។​ ​វ​ឌ្ឍ​លិ​ច្ឆ​វិ​នោះ​ ​ត្រូវ​សូម​ជា​គំរប់​ពីរ​ដង​ផង​ ​ជា​គំរប់​បីដង​ផង​។​
 [​២២៨​]​ ​ភិក្ខុ​ដែល​ឈ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​បាន​ផ្កាប់​បាត្រ​ ​ដល់​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​គឺ​ធ្វើ​មិន​ឲ្យ​សង្ឃ​រាប់អាន​។​ ​វ​ឌ្ឍ​លិ​ច្ឆ​វិ​នោះ​ ​បាន​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់ខ្លួន​ចេញ​ចាក​ទោស​ ​មក​សូមឲ្យ​សង្ឃ​ផ្ងារ​បាត្រ​ឡើងវិញ​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​ផ្ងារ​បាត្រ​ ​ដល់​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​គឺ​ធ្វើឲ្យ​សង្ឃ​រាប់រក​ឡើងវិញ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​បាន​ផ្កាប់​បាត្រ​ ​ដល់​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​គឺ​ធ្វើ​មិន​ឲ្យ​សង្ឃ​រាប់រក​។​ ​(​ឥឡូវនេះ​)​ ​វ​ឌ្ឍ​លិ​ច្ឆ​វិ​នោះ​ ​បាន​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636799869990290477
ទៅកាន់ទំព័រ៖