ព្រះត្រៃបិដក ភាគ ១០
ឬបុគ្គលណានីមួយ ជាតិជាមនុស្ស មិនដែលធ្លាប់បាននៅអាស្រ័យ។ លំដាប់នោះ ពោធិរាជកុមារ ទ្រង់ហៅសញ្ជិកាបុត្តមាណពមកប្រាប់ថា នែសញ្ជិកាបុត្តសំឡាញ់ អ្នកចូរមក អ្នកចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំបាទាព្រះមានព្រះភាគដោយត្បូង ទូលសួរអាពាធតិចតួច សេចក្តីលំបាកតិចតួច សេចក្តីព្យាយាមស្រួល កម្លំាងកាយ និងធម៌ជាគ្រឿងនៅសប្បាយ តាមពាក្យអញថា បពិត្រព្រះអង្គដ៏ចំរើន ពោធិរាជកុមារ សូមថ្វាយបង្គំព្រះបាទាព្រះអង្គ ដោយត្បូង ទូលសួរអាពាធតិចតួច សេចក្តីលំបាកតិចតួច សេចក្តីព្យាយាមស្រួល កម្លាំងកាយ និងធម៌ ជាគ្រឿងនៅសប្បាយ ហើយទូលយ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ព្រមទាំងភិក្ខុសង្ឃទទួលភត្តរបស់ពោធិរាជកុមារ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ សញ្ជិកាបុត្តមាណព ទទួលព្រះបន្ទូលពោធិរាជកុមារថា ព្រះករុណាវិសេស ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួរជាទីរីករាយ និងពាក្យដែលគួររឭកហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះសញ្ជិកាបុត្តមាណព អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ ដោយពាក្យយ៉ាងនេះថា ពោធិរាជកុមារ សូមថ្វាយបង្គំព្រះបាទាព្រះគោតមជាម្ចាស់ ដោយត្បូង
ID: 636799870904162748
ទៅកាន់ទំព័រ៖