ព្រះត្រៃបិដក ភាគ ១០

ទូល​សួរ​អាពាធ​តិចតួច​ ​សេចក្តី​លំបាក​តិចតួច​ ​សេចក្តី​ព្យាយាម​ស្រួល​ ​កម្លាំងកាយ​ ​និង​ធម៌​ ​ជា​គ្រឿង​នៅ​សប្បាយ​ ​មួយទៀត​ ​ពោធិ​រាជកុមារ​ ​ឲ្យ​ក្រាបទូល​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​របស់​ពោធិ​រាជកុមារ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​។​ ​គ្រានោះ​ ​សញ្ជិ​កា​បុត្ត​មាណព​ ​ដឹង​ថា​ ​ព្រះមានព្រះភាគ​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅ​រក​ពោធិ​រាជកុមារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបទូល​ពោធិ​រាជកុមារ​ ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ក្រាបបង្គំទូល​ព្រះ​គោតម​មាន​ព្រះ​ភាគ​ ​តាម​បន្ទូល​របស់​ទ្រង់​ហើយ​ថា​ ​ពោធិ​រាជកុមារ​ ​សូម​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះ​គោតម​ដ៏​ចំរើន​ ​ដោយ​ត្បូង​ ​ទូល​សួរ​អាពាធ​តិចតួច​ ​សេចក្តី​លំបាក​តិចតួច​ ​សេចក្តី​ព្យាយាម​ស្រួល​ ​កម្លាំងកាយ​ ​និង​ធម៌​ ​ជា​គ្រឿង​នៅ​សប្បាយ​ ​មួយទៀត​ ​ពោធិ​រាជកុមារ​ ​ឲ្យ​ក្រាបទូល​ព្រះអង្គ​យ៉ាងនេះ​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​ ​របស់​ពោធិ​រាជកុមារ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ ​ព្រះសមណគោតម​ជា​ម្ចាស់​ ​បាន​ទទួល​និមន្ត​ហើយ​។​
 [​២៣១​]​ ​លុះ​ព្រឹក​ឡើង​ ​ពោធិ​រាជកុមារ​ ​ក៏​ចាត់ចែង​ខាទនីយ​ភោជនីយាហារ​ដ៏​ឧត្តម​ ​ហើយ​ឲ្យ​ក្រាល​កោ​កនុទ​ប្រាសាទ​ ​ដោយ​សំ​ពត់​សទាំ​ង​ឡាយ​ ​ដរាបដល់​កាំជណ្តើរ​ជាន់​ខាងក្រោម​បំផុត​ ​ហើយ​ត្រាស់​ហៅ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636799871173328143
ទៅកាន់ទំព័រ៖