ព្រះត្រៃបិដក ភាគ ១០
ដ៏ឆ្ងាញ់ពីសារ ថ្វាយដោយព្រះហស្តព្រះអង្គឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែដល់ទ្រង់ហាមឃាត់ លុះកំណត់ជ្រាបថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ត ទៅក្នុងបាត្រហើយ ក៏គង់ក្នុងទីសមគួរ។ លុះពោធិរាជកុមារ គង់ក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ពន្យល់ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ ស្តេចចេញទៅ។
[២៣៣] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវជាន់កម្រាលសំពត់ទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[២៣៤] សម័យនោះឯង មានស្រីម្នាក់ សម្រាលកូនរួចហើយ និមន្តភិក្ខុទាំងឡាយ ហើយក្រាលសំពត់ និយាយយ៉ាងនេះថា បពិត្រលោកទាំងឡាយដ៏ចំរើន សូមលោកទាំងឡាយ ជាន់សំពត់ចុះ។ ភិក្ខុទាំងឡាយ មានសេចក្តីរង្កៀស មិនហ៊ានជាន់។ ស្រីនោះនិយាយថា បពិត្រលោកទាំងឡាយដ៏ចំរើន សូមលោកទាំងឡាយ ជាន់សំពត់ ដើម្បីប្រយោជន៍ជាមង្គល។ ភិក្ខុទាំងឡាយ ក៏នៅតែរង្កៀស មិនហ៊ានជាន់សំពត់ (ទៀត)។ លំដាប់នោះ ស្រីនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់
ID: 636799872021196638
ទៅកាន់ទំព័រ៖