ព្រះត្រៃបិដក ភាគ ១០

បដិ​សារ​ណី​យក​ម្ម​ខ្លះ​ ​ឧក្ខេ​បនី​យក​ម្ម​ខ្លះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​មិន​មាន​ក្នុង​ទី​ចំពោះមុខ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​របស់​មោឃបុរស​ទាំងនោះ​ ​មិន​សមគួរ​ ​មិន​ត្រូវ​ទំនង​ ​មិន​ត្រូវបែប​ផែន​ ​មិនមែន​ជា​របស់​សមណៈ​ ​មិន​គប្បី​ ​មិន​គួរ​ធ្វើ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​ ​មិនសមបើ​ ​នឹង​ធ្វើ​កម្ម​ទាំងឡាយ​ ​គឺ​ត​ជ្ជ​នី​យក​ម្ម​ខ្លះ​ ​និ​យស្ស​កម្ម​ខ្លះ​ ​បព្វាជនីយ​កម្ម​ខ្លះ​ ​បដិ​សារ​ណី​យក​ម្ម​ខ្លះ​ ​ឧក្ខេ​បនី​យក​ម្ម​ខ្លះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​មិន​មាន​ក្នុង​ទី​ចំពោះមុខ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​។​បេ​។​ ​លុះ​ទ្រង់​តិះដៀល​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ខ្លះ​ ​និ​យស្ស​កម្ម​ខ្លះ​ ​បព្វាជនីយ​កម្ម​ខ្លះ​ ​បដិ​សារ​ណី​យក​ម្ម​ខ្លះ​ ​ឧក្ខេ​បនី​យក​ម្ម​ខ្លះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​មិន​មាន​ក្នុង​ទី​ចំពោះមុខ​ទេ​ ​ភិក្ខុ​ណា​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636799778389801229
ទៅកាន់ទំព័រ៖