ព្រះត្រៃបិដក ភាគ ១០

ទាំងឡាយ​ ​កាលបើ​គេ​អង្វរ​ ​ដើម្បី​ប្រយោជន៍​ជាម​ង្គល​ ​មិនសមបើ​នឹង​មិន​ហ៊ាន​ជាន់​កម្រាល​សំពត់​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ស្រី​នោះ​ ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​។​ ​ភិក្ខុ​អម្បាល​នោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បើ​)​ ​គ្រហស្ថ​ត្រូវការ​មង្គល​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ ​ដែល​គ្រហស្ថ​អង្វរ​ ​ដើម្បី​ប្រយោជន៍​ជាម​ង្គល​ ​ជាន់​កម្រាល​សំពត់​បាន​។​
 [​២៣៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​រង្កៀស​នឹង​ជាន់​កម្រាល​សម្រាប់​ភិក្ខុ​ ​ដែល​មាន​ជើង​ស្អាតបាត​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ជាន់លើ​កម្រាល​ ​សម្រាប់​ភិក្ខុ​ ​ដែល​មាន​ជើង​ស្អាតបាត​។​ ​

​ចប់​ភាណវារៈ​ ​ជា​គំរប់​ពីរ​។​


 [​២៣៦​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​នៅ​ក្នុង​ភ​គ្គ​ជនបទ​ ​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​យាង​ទៅកាន់​ចារិក​ ​ក្នុង​ក្រុង​សាវត្ថី​ ​ទ្រង់​ពុទ្ធដំណើរ​ ​ទៅកាន់​ចារិក​ ​ដោយលំដាប់​ ​ក៏បាន​ដល់ទៅ​ក្រុង​សាវត្ថី​នោះ​។​ ​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636799872436230377
ទៅកាន់ទំព័រ៖