ព្រះត្រៃបិដក ភាគ ១០

 [​២៣៧​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ក្អម​ ​និង​អម្បោស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ទ្រនាប់​សម្រាប់​ជូត​ជើង​ ​មាន​រចនា​ដូច​ពក​ផ្លែ​ឈូក​(​១​)​ ​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ទ្រនាប់​សម្រាប់​ជូត​ជើង៣យ៉ាង​ ​គឺ​គ្រួស​ ​ឬ​ដុំ​ថ្ម១​ ​អម្បែង​ក្បឿង​ ​ឬ​ឥដ្ឋ១​ ​ផ្សិត​ ​ដែល​កើត​ពី​ពពុះទឹក​សមុទ្រ១​។​
 [​២៣៨​]​ ​គ្រា​ខាងក្រោយ​ ​នាង​វិ​សា​ខា​មិគា​រមាតា​ ​នាំ​យក​ផ្លិត៤ជ្រុង​ ​និង​ផ្លិត​មូល​(​២​)​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​នាង​វិ​សា​ខា​មិគា​រមាតា​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទទួល​ផ្លិត៤ជ្រុង​ ​និង​ផ្លិត​មូល​ ​(​ស្លឹកត្នោត​)​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ខ្ញុំម្ចាស់​ ​អស់​កាល​ជា​អង្វែង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួលយក​ផ្លិត៤ជ្រុង​ ​ផ្លិត​មូល​ ​(​ស្លឹកត្នោត​)​ ​រួចហើយ​។​ ​
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​ពន្យល់​ថា​ ​បាន​ជា​ទ្រង់​ហាម​ ​ព្រោះ​ទ្រនាប់​សម្រាប់​ជូត​ជើង​នោះ​ ​ប្រកប​ការ​ច្រើន​ ​អស់​បច្ច័យ​ក៏​ច្រើន​។​ ​(​២​)​ ​សារត្ថទីបនី​ដីកា​ពន្យល់​ថា​ ​ផ្លិត​មូល​ ​គេ​ធ្វើ​ដោយ​ស្លឹកត្នោត​ជាដើម​។​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636799885368640068
ទៅកាន់ទំព័រ៖