ព្រះត្រៃបិដក ភាគ ១០

 [​២៤១​]​ ​សម័យ​នោះ​ឯង​ ​មាន​ឆត្រ​កើតឡើង​ដល់​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឆត្រ​។​
 [​២៤២​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បាំងឆត្រ​ដើរទៅ​។​ ​សម័យ​នោះ​ឯង​ ​មាន​ឧបាសក​ម្នាក់​ដើរទៅ​កាន់​ឱទ្យាន​ ​ជាមួយនឹង​ពួក​សាវ័ក​ ​របស់​អាជីវក​ជាច្រើន​នាក់​។​ ​សាវ័ក​របស់​អាជីវក​ទាំងឡាយ​នោះ​ ​បានឃើញ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បាំងឆត្រ​ ​ដើរមក​អំពី​ចម្ងាយ​លឹម​ៗ​ ​លុះ​ឃើញ​ហើយ​ ​ក៏​និយាយ​នឹង​ឧបាសក​នោះ​យ៉ាងនេះ​ថា​ ​លោក​ទាំងអម្បាល​នេះ​ ​ជា​ជីតុន​របស់​អ្នក​ ​លោក​បាំងឆត្រ​ដើរមក​ ​ដូចជា​ពួក​មហាមាត្យ​ត្រួតពល​។​ ​ឧបាសក​នោះ​ក៏​តប​ថា​ ​លោក​ទាំងអម្បាល​នេះ​ ​មិនមែន​ជា​ភិក្ខុ​ទេ​ ​គឺ​ជា​បរិ​ព្វា​ជ​ក​។​ ​ពួក​សាវ័ក​អាជីវក​ ​និង​ឧបាសក​ ​ក៏​ភ្នាល់​គ្នា​ដោយ​ពាក្យ​ថា​ ​ភិក្ខុ​ ​(​ឬ​)​ ​មិនមែន​ជា​ភិក្ខុ​។​ ​ទើប​ឧបាសក​នោះ​ ​ដើរចូល​ទៅ​ជិត​ ​មើល​ស្គាល់​ច្បាស់​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ហេតុអ្វី​ក៏​លោកម្ចាស់​ដ៏​ចំរើន​ ​បាំងឆត្រ​ដើរ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ឧបាសក​នោះ​ ​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636799886150614795
ទៅកាន់ទំព័រ៖