ព្រះត្រៃបិដក ភាគ ១០

សង្ឃ​ឲ្យ​ទណ្ឌ​សម្មតិ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ការ​ឲ្យ​ទណ្ឌ​សម្មតិ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ពោល​ឡើង​។​ ​សង្ឃ​បាន​ឲ្យ​ទណ្ឌ​សម្មតិ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ហើយ​ ​ការ​ឲ្យ​នោះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​២៤៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​មាន​ជម្ងឺ​ ​តែ​វៀរលែង​សង្រែក​ចេញ​ ​ក៏​មិន​អាច​នឹង​នាំ​យក​បាត្រ​ទៅ​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​សង្ឃ​ឲ្យ​សិ​ក្កា​សម្មតិ​ ​ដល់​ភិក្ខុ​មាន​ជម្ងឺ​។​
 [​២៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​ភិក្ខុ​ដែល​មាន​ជម្ងឺ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ថ្វាយបង្គំ​បាទា​របស់​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ ​ពោល​ពាក្យ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​មាន​ជម្ងឺ​ ​បើ​វៀរលែង​សង្រែក​ចេញ​ ​ក៏​មិន​អាច​នាំ​យក​បាត្រ​ទៅ​បាន​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​(​ឥឡូវនេះ​)​ ​ខ្ញុំ​មក​សូ​មសិ​ក្កា​សម្មតិ​នឹង​សង្ឃ​។​ ​ភិក្ខុ​នោះ​ ​គប្បី​សូម​ជា​គំរប់​ពីរ​ដង​ផង​ ​គប្បី​សូម​ជា​គំរប់​បីដង​ផង​។
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636799887517822995
ទៅកាន់ទំព័រ៖