ព្រះត្រៃបិដក ភាគ ១០

ធ្វើ​បាន​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​ប្អូនស្រី​ ​នាង​ចូរ​មក​ ​នាង​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​នេះ​ ​មិនមែន​ជា​ការ​កំបាំង​ទេ​ ​មិនមែន​ជា​ការ​សមគួរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទិស​ណា​ដែល​មិន​មាន​ភ័យ​ ​មិន​មាន​ចង្រៃ​ ​មិន​មាន​ឧបទ្រព​ ​ទិស​នោះ​ ​ត្រឡប់ជា​ប្រកបដោយ​ភ័យ​ ​ប្រកបដោយ​ចង្រៃ​ ​ប្រកបដោយ​ឧបទ្រព​ទៅវិញ​ ​ទីណា​ ​ដែល​មិនធ្លាប់​មាន​ខ្យល់​ ​ទីនោះ​ត្រឡប់ជា​មាន​ខ្យល់​វិញ​ ​ដូចជា​ទឹក​ធ្លាប់​ត្រជាក់​ ​ប្រែខ្វែ​ជា​ក្តៅ​ ​ឥឡូវ​ព្រះ​ទព្វ​មល្ល​បុត្ត​ជា​ម្ចាស់​ ​បាន​ប្រទូស្ត​ ​នឹង​ខ្ញុំ​ព្រះអង្គ​ហើយ​។​ ​មេត្តិ​យា​ភិក្ខុនី​ទទួល​ស្តាប់​ពាក្យ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​ដោយ​ពាក្យ​ថា​ ​យ៉ាងហ្នឹងហើយ​ ​លោកម្ចាស់​ ​រួចហើយ​ចូល​ទៅ​គាល់​ ​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ស្ថិតនៅ​ ​ក្នុង​ទី​ដ៏​សមគួរ​។​ ​មេត្តិ​យា​ភិក្ខុនី​នោះ​ ​លុះ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​នេះ​មិនមែន​ជា​ការ​កំបាំង​ទេ​ ​មិនមែន​ជា​ការ​សមគួរ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទិស​ណា​ដែល​មិនធ្លាប់​មាន​ភ័យ​ ​មិន​មាន​ចង្រៃ​ ​មិន​មាន​ឧបទ្រព​ ​ទិស​នោះ​ត្រឡប់ទៅ​ជា​ប្រកបដោយ​ភ័យ​ ​ប្រកបដោយ​ចង្រៃ​ ​ប្រកបដោយ​ឧបទ្រព​ទៅវិញ​ ​ទីណា​ដែល​មិនធ្លាប់​មាន​ខ្យល់
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636799784830259602
ទៅកាន់ទំព័រ៖