ព្រះត្រៃបិដក ភាគ ១០

 [​២៥៦​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​មាន​ក្រចក​វែង​ ​ដើរទៅ​បិណ្ឌបាត​។​ ​ស្រី​ម្នាក់​ឃើញ​ហើយ​ ​និយាយ​នឹង​ភិក្ខុ​នោះ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​និមន្ត​មក​សេព​មេថុនធម្ម​ ​(​នឹង​ខ្ញុំ​ចុះ​)​។​ ​ភិក្ខុ​នោះ​ឃាត់​ថា​ ​នែ​ប្អូនស្រី​ ​កុំឡើយ​ ​ការ​នុ៎ះ​ ​មិន​គួរ​ទេ​។​ ​ស្រី​នោះ​ ​និយាយ​ទៀត​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​លោកម្ចាស់​មិន​សេព​ទេ​ ​ខ្ញុំ​នឹង​ខ្វារ​ក្រចៅ​ខ្លួន​ ​ដោយ​ក្រចក​របស់​ខ្លួន​ ​ហើយនឹង​ស្រែក​ឥឡូវនេះ​ថា​ ​ភិក្ខុ​នេះ​ ​ធ្វើ​វិប្បការ​នឹង​ខ្ញុំ​។​ ​ភិក្ខុ​នោះ​ ​ក៏​បណ្តោយ​ថា​ ​ប្អូនស្រី​ ​នាង​ឯង​ចូរ​ដឹង​ចុះ​។​ ​ទើប​ស្រី​នោះ​ ​ខ្វារ​ក្រចៅ​រាងកាយ​ ​ដោយ​ក្រចក​របស់​ខ្លួន​ ​ហើយ​ស្រែក​ថា​ ​ភិក្ខុ​នេះ​ធ្វើ​វិប្បការ​នឹង​ខ្ញុំ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ស្ទុះ​ទៅ​ចាប់​ភិក្ខុ​នោះ​។​ ​មនុស្ស​ទាំងអម្បាល​នោះ​ ​បានឃើញ​ស្បែក​ ​និង​ឈាម​ក្នុង​ក្រចក​ស្រី​នោះ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ជឿជាក់​ថា​ ​ភិក្ខុ​នេះ​ ​មិនបាន​ធ្វើ​កម្ម​នេះ​ ​ដល់​ស្រី​នេះ​ទេ​ ​ហើយក៏​លែង​ភិក្ខុ​នោះ​ទៅ​។​ ​ទើប​ភិក្ខុ​នោះ​ ​ទៅកាន់​អារាម​ប្រាប់​ដំណើរ​នុ៎ះ​ ​ដល់​ភិក្ខុ​ផងគ្នា​។​ ​ភិក្ខុ​ទាំងឡាយ​សួរ​ថា​ ​ម្នាល​លោក​មាន​អាយុ​ ​ចុះលោក​ទុក​ក្រចក​វែង​ឬ​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​អើ​អាវុសោ​។​ ​ពួក​ភិក្ខុ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​មិនសមបើ​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636799889555329533
ទៅកាន់ទំព័រ៖