ព្រះត្រៃបិដក ភាគ ១០

នឹង​ទុក​ក្រចក​វែង​សោះ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទុក​ក្រចក​វែង​ទេ​ ​ភិក្ខុ​ណា​ទុក​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៥៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​កាត់​ក្រចក​ដោយ​ក្រចក​ខ្លះ​។​ ​កាត់​ក្រចក​ដោយ​មាត់​ខ្លះ​។​ ​ត្រដុស​ក្រចក​នឹង​ជញ្ជាំង​ខ្លះ​។​ ​ម្រាមដៃ​ទាំងឡាយ​ ​ក៏​ឈឺចាប់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​កាំបិត​កាត់​ក្រចក​។​ ​ភិក្ខុ​ទាំងនោះ​ ​កាត់​ក្រចក​ត្រាតែ​ដល់​ឈាម​។​ ​ម្រាមដៃ​ទាំងឡាយ​ ​ក៏​ឈើ​ចាប់​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​កាត់​ក្រចក​ត្រឹម​នឹង​សាច់​។​
 [​២៥៨​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ឲ្យ​គេ​ខាត់​ក្រចក​ទាំង២០​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវឲ្យ​គេ​ខាត់​ក្រចក​ទាំង២០ទេ​ ​ភិក្ខុ​ណា​ឲ្យ​គេ​ខាត់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​គ្រាន់តែ​ជម្រះ​ក្អែល​ប៉ុណ្ណោះ​។​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636799889880518133
ទៅកាន់ទំព័រ៖