ព្រះត្រៃបិដក ភាគ ១០
មនុស្សទាំងឡាយ ឃើញហើយ ក៏ស្រែកហ៊ោឡើង។ ភិក្ខុនោះមានសេចក្តីអៀនខ្មាស។ ទើបភិក្ខុនោះ ទៅកាន់អារាម ប្រាប់ដំណើរនុ៎ះ ដល់ពួកភិក្ខុផងគ្នា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានកាយពន្ធ
(១) មិនត្រូវចូលទៅកាន់ស្រុកទេ ភិក្ខុណាចូលទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាយពន្ធ។
[២៧៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់កាយពន្ធខ្ពស់ និងទាប (មិនរាបសា) គឺកាយពន្ធមានខ្សែច្រើន កាយពន្ធមានសណ្ឋានដូចក្បាលពស់ទឹក កាយពន្ធមានសណ្ឋានដូចខ្សែរឹតសំភោរ និងកាយពន្ធ មានសណ្ឋានដូចសង្វារ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់កាយពន្ធខ្ពស់ និងទាប (មិនរាបសា) គឺកាយពន្ធមានខ្សែច្រើន កាយពន្ធមានសណ្ឋាន
(១) ក្នុងអដ្ឋកថា ពន្យល់ថា បើភ្លេច មិនបានក្រវាត់កាយពន្ធដើរចេញ (ពីវត្ត) ទៅ លុះនឹកឃើញត្រឹមណា ត្រូវក្រវាត់ត្រឹមណោះ (ទើបរួចទោស)។
ID: 636799892881859800
ទៅកាន់ទំព័រ៖