ព្រះត្រៃបិដក ភាគ ១០
ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្រវិលកាយពន្ធ ដែលធ្វើដោយឆ្អឹង ដោយភ្លុក ដោយស្នែង ដោយបបុះ ដោយឫស្សី។បេ។ ធ្វើដោយគូថស័ង្ខ ធ្វើដោយសូត្រ ឬអំបោះ។
[២៧៦] សម័យនោះឯង ព្រះអានន្ទមានអាយុ ឃ្លុំសង្ឃាដិ និងឧត្តរាសង្គៈដែលស្រាល ហើយចូលទៅបិណ្ឌបាតក្នុងស្រុក។ ខ្យល់កំបុតត្បូង ក៏ប៉ើងសង្ឃាដិ និងឧត្តរាសង្គៈ របស់ព្រះអានន្ទនោះ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ទៅកាន់អារាម ហើយប្រាប់រឿងនុ៎ះ ដល់ពួកភិក្ខុផងគ្នា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឡេវ និងអន្ទាក់ឡេវ។
[២៧៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ឡេវខ្ពស់ និងទាប គឺធ្វើដោយមាសខ្លះ ប្រាក់ខ្លះ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ឡេវខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ
ID: 636799893749809444
ទៅកាន់ទំព័រ៖