ព្រះត្រៃបិដក ភាគ ១០
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឡេវ ដែលធ្វើដោយឆ្អឹង ដោយភ្លុក ដោយស្នែង ដោយបបុះ ដោយឫស្សី ដោយឈើ ដោយជ័រឈើ ដោយផ្លែឈើ ដោយលោហជាតិ ដោយគូថស័ង្ខ ដោយសូត្រ ឬអំបោះ។
[២៧៨] សម័យនោះឯង ពួកភិក្ខុដេរភ្ជាប់ឡេវ និងអន្ទាក់ក្នុងផ្ទៃចីវរ។ ចីវរក៏គ្រាំគ្រា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់ឡេវ និងទ្រនាប់អន្ទាក់ឡេវ។ ពួកភិក្ខុទាំងនោះ ដេរភ្ជាប់ទ្រនាប់ឡេវ និងទ្រនាប់អន្ទាក់ឡេវក្នុងទីបំផុត (ចីវរ)។ មុំចីវរក៏របើក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដេរភ្ជាប់ទ្រនាប់ឡេវក្នុងទីបំផុតចីវរ ដេរទ្រនាប់អន្ទាក់ បន្ថយចូលមកខាងក្នុងត្រឹម៧ធ្នាប់ ឬ៨ធ្នាប់។
[២៧៩] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុស្លៀកស្បង់ ដូចសំលៀករបស់គ្រហស្ថ គឺស្លៀកឲ្យស្លុយមុខ ដូចប្រមោយដំរី (ដូចសំលៀកមនុស្សស្រីក្នុងចោឡកប្រទេស) ស្លៀកមានសណ្ឋានដូចកន្ទុយត្រី
(១)
(១) ស្លៀកលយជាយ
ID: 636799894219276296
ទៅកាន់ទំព័រ៖