ព្រះត្រៃបិដក ភាគ ១០

ភ្ញាក់​រលឹក​ឡើង​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ឲ្យ​មេត្តិ​យា​ភិក្ខុនី​សឹក​ចេញ​ ​មួយទៀត​ ​អ្នក​ទាំងឡាយ​ ​ចូរ​សាកសួរ​ពួក​ភិក្ខុ​ទាំងនេះ​មើល​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះហើយ​ ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅកាន់​វិហារ​វិញ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ឲ្យ​មេត្តិ​យា​ភិក្ខុនី​សឹក​ចេញ​ ​ក្នុង​ពេលនោះ​។​ ​ទើប​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​និយាយ​ពាក្យ​នេះ​ ​នឹង​ភិក្ខុ​ទាំងឡាយ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​ចូរ​លោក​ទាំងឡាយ​ ​កុំ​ផ្សឹក​មេត្តិ​យា​ភិក្ខុនី​ឡើយ​ ​នាង​នោះ​ ​ឥតមាន​កំហុស​អ្វី​ទេ​ ​(​ហេតុ​ដើម​មក​ពី​)​ ​យើង​ខឹង​ ​អាក់អន់​ចិត្ត​ ​ចង់​ឲ្យ​ទព្វ​មល្ល​បុត្ត​ ​ឃ្លាតចាក​សមណភេទ​ ​ទើប​ឲ្យ​មេត្តិ​យា​ភិក្ខុនី​នោះ​ ​ខ្នាស់​ខ្នែង​ឡើង​។​ ​ភិក្ខុ​ទាំងឡាយ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ហ៊ាន​ចោទ​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ដោយ​សីលវិបត្តិ​ ​មិន​មាន​មូល​ដែរ​ឬ​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​យ៉ាងហ្នឹងហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​ចោទ​ព្រះ​ទព្វ​មល្ល​បុត្ត​មាន​អាយុ​ ​ដោយ​សីលវិបត្តិ​ ​មិន​មាន​មូល​សោះ​។​ ​ឯ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636799785519058999
ទៅកាន់ទំព័រ៖