ព្រះត្រៃបិដក ភាគ ១០
[២៩០] សម័យនោះឯង មានភិក្ខុពីររូប ជាបងប្អូននឹងគ្នា ឈ្មោះមេដ្ឋកៈ១ ឱកុដ្ឋៈ១ ជាជាតិព្រាហ្មណ៍ មានសំដីពីរោះ មានសំឡេងក៏ពីរោះ។ ភិក្ខុទាំងពីររូបនោះ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សព្វថ្ងៃនេះ ពួកភិក្ខុមានឈ្មោះផ្សេងគ្នា មានគោត្រផ្សេងគ្នា មានជាតិផ្សេងគ្នា ចេញអំពីត្រកូលទីទៃៗ មកបួស ភិក្ខុទាំងនោះ ធ្វើពុទ្ធវចនៈឲ្យខូច ដោយភាសារបស់ខ្លួន បពិត្រព្រះមានព្រះភាគ បើដូច្នោះ ខ្ញុំព្រះអង្គទាំងអម្បាលនេះ សូមលើកពុទ្ធវចនៈតាមឆន្ទ
(១) ។ ព្រះពុទ្ធ ទ្រង់ព្រះភាគជាម្ចាស់ ព្រះអង្គ ទ្រង់បន្ទោសថា នែមោឃបុរសទាំងឡាយ មិនសមបើអ្នករាល់គ្នាពោលថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ ខ្ញុំព្រះអង្គរាល់គ្នា សូមលើកពុទ្ធវចនៈ តាមឆន្ទ ដូច្នេះទេ នែមោឃបុរស អំពើដែលអ្នករាល់គ្នាធ្វើនេះ មិននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ក៏ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវលើកពុទ្ធវចនៈ
(១) ពាក្យថា ឆន្ទ នេះ ក្នុងទីដទៃសំដៅកាព្យឃ្លោង ឯក្នុងទីនេះ សំដៅយកសកដភាសា គឺភាសាសំស្ក្រឹត។
ID: 636799898259227368
ទៅកាន់ទំព័រ៖