ព្រះត្រៃបិដក ភាគ ១០
សមណសក្យបុត្តិយ៍ទាំងនេះ កាលបើពួកយើងនិយាយថា បពិត្រលោកទាំងឡាយដ៏ចំរើន ចូរលោករស់នៅដូច្នេះ ហើយលោកមិនពោលតបនឹងយើងសោះ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មតា គ្រហស្ថទាំងឡាយ តែងត្រូវការដោយមង្គល ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ ដែលគ្រហស្ថទាំងឡាយនិយាយថា បពិត្រលោកដ៏ចំរើន លោកចូររស់នៅ ដូច្នេះ ឲ្យនិយាយតបទៅវិញថា អ្នកចូររស់នៅអស់កាលយូរ ដូច្នេះបាន។
[២៩៧] សម័យនោះឯង ព្រះមានព្រះភាគ មានបរិសទ្យច្រើនចោមរោម ទ្រង់គង់សំដែងធម៌។ ភិក្ខុមួយរូបឆាន់ខ្ទឹម។ ភិក្ខុនោះ អង្គុយក្នុងទីបំផុតដោយគិតថា ពួកភិក្ខុកុំធុំក្លិនឡើយ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញភិក្ខុនោះ អង្គុយក្នុងទីបំផុត លុះឃើញហើយ ទើបត្រាស់ហៅពួកភិក្ខុមកសួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលអង្គុយក្នុងទីបំផុតនោះ ដោយហេតុអ្វី។ ពួកភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគដ៏ចំរើន (ព្រោះ) ភិក្ខុនោះឆាន់ខ្ទឹម បានជាភិក្ខុនោះ អង្គុយក្នុងទីបំផុត ដោយគិតថា ពួកភិក្ខុកុំធុំក្លិនឡើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលនៅឆ្ងាយពីធម្មកថា មានសភាពយ៉ាងនេះ ព្រោះតែឆាន់ខ្ទឹមណា
ID: 636799921454454059
ទៅកាន់ទំព័រ៖