ព្រះត្រៃបិដក ភាគ ១០

ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ធ្វើ​ទី​ដី​ឲ្យ​ខ្ពស់​ឡើង​។​ ​ខឿន​ក៏​បាក់​រលុះ​ហូរចេញ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ក​ខឿន​ ​៣យ៉ាង​ ​គឺ​ខឿន​ឥដ្ឋ១​ ​ខឿន​ថ្ម១​ ​ខឿន​ឈើ១​។​ ​ពួក​ភិក្ខុ​ឡើង​ ​ក៏​លំបាក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ជណ្តើរ​ ​៣យ៉ាង​ ​គឺ​ជណ្តើរ​ឥដ្ឋ១​ ​ជណ្តើរថ្ម១​ ​ជណ្តើរ​ឈើ១​។​ ​ពួក​ភិក្ខុ​ឡើង​ទៅ​ ​ក៏​ដួល​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​បង្កាន់ដៃ​។​ ​ពួក​ភិក្ខុ​អង្គុយ​ក្នុង​ទីបំផុត​ ​កំពុង​បន្ទោបង់​វច្ចៈ​ ​ក៏​ធ្លាក់ចុះ​មក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ក្រាល​ក្តារ​ ​ហើយ​ចោះប្រហោង​កណ្តាល​ ​ហើយ​បន្ទោបង់​វច្ចៈ​។​ ​ពួក​ភិក្ខុ​ក៏​លំបាក​នឹង​អង្គុយ​បន្ទោបង់​វច្ចៈ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ទ្រនាប់ជើង​ ​សម្រាប់​បន្ទោបង់​វច្ចៈ​។​ ​ពួក​ភិក្ខុ​បន្ទោបង់​បស្សាវៈ​ខាងក្រៅ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អ​នុញ្ញា​តទ​ ​សម្រាប់​រង​បស្សាវៈ​។​ ​ឈើ​ខ្នៀស​មិនទាន់​មាននៅ​ឡើយ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឈើ​ខ្នៀស​។​ ​ត្រក​សម្រាប់​ដាក់​ឈើ​ខ្នៀស​ ​មិនទាន់​មាននៅ​ឡើយ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636799923020593637
ទៅកាន់ទំព័រ៖