ព្រះត្រៃបិដក ភាគ ១០
ត្រកសម្រាប់ដាក់ឈើខ្នៀស។ រណ្តៅវច្ចៈ មិនទាន់មានគ្រប ក៏ធុំក្លិនស្អុយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគម្រប។
[៣០១] សម័យនោះឯង ពួកភិក្ខុបន្ទោបង់វច្ចៈក្នុងទីកណ្តាលវាល ក៏លំបាកដោយត្រជាក់ខ្លះ ក្តៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតវច្ចកុដិ។ សន្ទះទ្វារវច្ចកុដិ មិនទាន់មាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ក្បាល (ដំណាប់ក្រោម) អន្ទាក់លើ (ដំណាប់លើ) សសររបស់សន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ។ កំទេចស្មៅធ្លាក់ចុះក្នុងវច្ចកុដិ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុគាបដំបូល ហើយបូកលាបទាំងខាងក្នុង ខាងក្រៅ
(១) និងថ្នាំមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរសំរាប់ពាក់ចីវរ និងខ្សែសំរាប់ពាក់ចីវរ។
(១) អដ្ឋកថា ថា ទ្រង់អនុញ្ញាតឲ្យប្រក់ដំបូល ហើយច្រុះឈើតាន់ ហើយបូកទាំងខាងក្នុង ខាងក្រៅដោយដីស្អិត។
ID: 636799923612247478
ទៅកាន់ទំព័រ៖