ព្រះត្រៃបិដក ភាគ ១០

 [​៣០២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ជរាទុព្វល​ ​កាល​នឹង​បន្ទោបង់​វច្ចៈ​ ​ហើយ​ក្រោក​ឡើង​ ​ក៏​ដួល​ទៅវិញ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​របស់​សម្រាប់​តោង​។​
 [​៣០៣​]​ ​សម័យ​នោះ​ឯង​ ​វច្ចកុដិ​ ​មិនទាន់​មាន​របង​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​បិទបាំង​ដោយ​កំពែង៣យ៉ាង​ ​គឺ​កំពែងឥដ្ឋ១​ ​កំពែង​ថ្ម១​ ​កំពែង​ឈើ១​។​
 [​៣០៤​]​ ​បន្ទប់​មិនទាន់​មាន​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​បន្ទប់​។​ ​បន្ទប់​មាន​ទី​ដី​ដ៏​ទាប​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ធ្វើ​ទី​ដី​ឲ្យ​ខ្ពស់​ឡើង​។​ ​ខឿន​ក៏​បាក់​រលុះ​រលាយ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ក​ខឿន៣យ៉ាង​ ​គឺ​ខឿន​ឥដ្ឋ១​ ​ខឿន​ថ្ម១​ ​ខឿន​ឈើ១​។​ ​ពួក​ភិក្ខុ​លំបាក​នឹង​ឡើង​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ជណ្តើរ៣យ៉ាង​ ​គឺ​ជណ្តើរ​ឥដ្ឋ១​ ​ជណ្តើរថ្ម១​ ​ជណ្តើរ​ឈើ១​។​ ​កាល​ពួក​ភិក្ខុ​ ​នាំគ្នា​ឡើង​ ​ក៏​ធ្លាក់​មកវិញ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636799924082564378
ទៅកាន់ទំព័រ៖