ព្រះត្រៃបិដក ភាគ ១០

ឮថា​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​ចោទ​ទព្វ​មល្ល​បុត្ត​ ​ដោយ​សីលវិបត្តិ​ ​មិន​មាន​មូល​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពិតមែន​។​បេ​។​ ​លុះ​ទ្រង់​តិះដៀល​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​ឲ្យ​សតិវិន័យ​ ​ដល់​ទព្វ​មល្ល​បុត្ត​ ​ជា​អ្នក​បរិបូណ៌​ដោយ​សតិ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិវិន័យ​នោះ​ ​សង្ឃ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទព្វ​មល្ល​បុត្ត​នោះ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ធ្វើ​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ថ្វាយបង្គំ​បាទា​ភិក្ខុ​ចាស់​ទាំងឡាយ​ ​រួច​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ទាំងឡាយ​នេះ​ ​ចោទ​ខ្ញុំ​ដោយ​សីលវិបត្តិ​ ​មិន​មាន​មូល​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ជា​អ្នក​បរិបូណ៌​ដោយ​សតិ​ ​មក​សូម​សតិវិន័យ​នឹង​សង្ឃ​។​ ​ទព្វ​មល្ល​បុត្ត​ ​គប្បី​សូម​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​គប្បី​សូម​ ​ជា​គំរប់​បីដង​ផង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ទាំងឡាយ​នេះ​ ​ចោទ​ខ្ញុំ​ដោយ​សីលវិបត្តិ​ ​មិន​មាន​មូល​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ជា​អ្នក​បរិបូណ៌​ដោយ​សតិ​ ​មក​សូម​សតិវិន័យ​នឹង​សង្ឃ​ ​ជា​គំរប់​បីដង​ផង​។​ ​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636799786174296477
ទៅកាន់ទំព័រ៖