ព្រះត្រៃបិដក ភាគ ១០

តថាគត​អនុញ្ញាត​បង្កាន់ដៃ​។​ ​សន្ទះទ្វារ​របស់​បន្ទប់​មិនទាន់​មាន​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សន្ទះទ្វារ​ ​ក្រប​ទ្វារ​ ​ក្បាល​ ​(​ដំណាប់​ក្រោម​)​ ​អន្ទាក់​លើ​ ​(​ដំណាប់​លើ​)​ ​សសរ​ ​របស់​សន្ទះទ្វារ​ ​ត្រដោក​ទ្វារ​ ​រនុកទ្វារ​ ​គន្លឹះទ្វារ​ ​មេសោ​ ​ប្រហោង​សម្រាប់​ទាញ​ ​ខ្សែ​សម្រាប់​ទាញ​។​ ​កំទេច​ស្មៅ​ ​ក៏​ធ្លាក់ចុះ​ក្នុង​បន្ទប់​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​គាប​ដំបូល​ ​ហើយ​បូក​លាប​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​និង​ថ្នាំ​មាន​ពណ៌ស​ ​ពណ៌ខ្មៅ​ ​បរិកម្ម​ដោយ​រង់​ ​ក្បាច់​ភ្ញីផ្កា​ ​ក្បាច់​ភ្ញី​វល្លិ៍​ ​ក្បាច់​ធ្មេញ​មករ​ ​និង​ក្បាច់​មាន​ស្រទាប់៥​។​ ​ទីលាន​ក៏​ភក់ជ្រាំ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​រោយរាយ​ដោយ​ក្រួសរវាន​។​ ​ទីលាន​មិន​រាបស្មើ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ក្រាលកម្រាល​ថ្ម​។​បេ​។​ ​ទឹក​ក៏​ដក់​នៅ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អ​នុញ្ញា​តទ​-​ទឹក​។​ ​ឆ្នាំង​ទឹក​សម្រាប់​ជម្រះ​មិនទាន់​មាន​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឆ្នាំង​ទឹក​សម្រាប់​ជ្រះ​។​ ​ផ្តិល​សម្រាប់​ជម្រះ​មិនទាន់​មាន​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636799924342379239
ទៅកាន់ទំព័រ៖