ព្រះត្រៃបិដក ភាគ ១០

តថាគត​អនុញ្ញាត​ផ្តិល​សម្រាប់​ជម្រះ​។​ ​ពួក​ភិក្ខុ​លំបាក​នឹង​អង្គុយ​ជម្រះ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ទ្រនាប់ជើង​សម្រាប់​ជម្រះ​។​ ​ទ្រនាប់ជើង​សម្រាប់​ជម្រះ​ ​នៅ​កណ្តាល​វាល​។​ ​ពួក​ភិក្ខុ​អៀនខ្មាស​នឹង​ជម្រះ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​បិទបាំង​ដោយ​កំពែង៣យ៉ាង​ ​គឺ​កំពែងឥដ្ឋ១​ ​កំពែង​ថ្ម១​ ​កំពែង​ឈើ១​។​ ​ឆ្នាំង​ទឹក​សម្រាប់​ជម្រះ​មិនទាន់​មាន​គម្រប​។​ ​ឆ្នាំង​ទឹក​សម្រាប់​ជម្រះ​ ​ស្មោកគ្រោក​ដោយ​កំទេច​ស្មៅ​ខ្លះ​ ​អាចម៍ដី​ខ្លះ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​គម្រប​។​
 [​៣០៥​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ប្រព្រឹត្ត​អនាចារ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​ដាំ​កូន​ផ្កា​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ដាំ​ខ្លះ​ ​ស្រោច​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ស្រោច​ខ្លះ​ ​បេះ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​បេះ​ខ្លះ​ ​ក្រង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ក្រង​ខ្លះ​ ​ធ្វើ​កម្រងផ្កា​ ​ឲ្យ​មាន​ទង​តែ​ម្ខាង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​មាន​ទង​ទាំងពីរ​ខាង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាឈើ​ ​ចាក់​រំលេច​ទង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាឈើ​ ​ដោត​(​១​)​ ​ជា​ចង្កោម​ ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​ ​សម្រាប់​ប្រដាប់​ក្បាល​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​ ​សម្រាប់​ប្រដាប់​ត្រចៀក​ ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​ ​សម្រាប់​ប្រដាប់​ទ្រូង​ ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​
​(​១​)​ ​អដ្ឋកថា​ ​ពន្យល់​ថា​ ​កម្រងផ្កា​ដែលគេ​ដោត​ដោយ​ម្ជុល​ ​ឬ​កន្លះ​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636799928535389065
ទៅកាន់ទំព័រ៖