ព្រះត្រៃបិដក ភាគ ១០

ពួក​ភិក្ខុ​ទាំងអម្បាល​នោះ​ ​នាំ​ផ្កាកម្រង​ ​មាន​ទង​តែ​ម្ខាង​ទៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាកម្រង​ ​មាន​ទង​ទាំងពីរ​ខាង​ ​ទៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ឲ្យ​ខ្លះ​ ​នាំ​ផ្កាឈើ​ចាក់​រំលេច​ទង​ ​ទៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាឈើ​ ​ដែល​ដោត​ជា​ចង្កោម​ ​ទៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ឲ្យ​ខ្លះ​ ​នាំ​ផ្កាកម្រង​ ​សម្រាប់​ប្រដាប់​ក្បាល​ ​ទៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាកម្រង​ ​សម្រាប់​ប្រដាប់​ត្រចៀក​ ​ទៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាកម្រង​ ​សម្រាប់​ប្រដាប់​ទ្រូង​ ​ទៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​នាំទៅ​ឲ្យ​ខ្លះ​ ​ដើម្បី​ពួក​ស្រីក្រមុំ​នៃ​ត្រកូល​ ​ធីតា​នៃ​ត្រកូល​ ​កុមារី​នៃ​ត្រកូល​ ​ស្រី​ជា​កូនប្រសា​នៃ​ត្រកូល​ ​ទាសី​នៃ​ត្រកូល​។​ ​ពួក​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ឆាន់​ ​(​ភោជន​)​ ​ក្នុង​ភាជន៍​មួយ​ ​ជាមួយនឹង​ស្រី​នៃ​ត្រកូល​ ​ធីតា​នៃ​ត្រកូល​ ​កុមារី​នៃ​ត្រកូល​ ​ស្រី​ជា​កូនប្រសា​នៃ​ត្រកូល​ ​ទាសី​នៃ​ត្រកូល​ទាំងឡាយ​ខ្លះ​ ​ផឹកទឹក​ក្នុង​ផ្តិល​ជាមួយគ្នា​ខ្លះ​ ​អង្គុយ​លើ​អាសនៈ​ជាមួយគ្នា​ខ្លះ​ ​ដេក​លើ​គ្រែ​ជាមួយគ្នា​ខ្លះ​ ​ដេក​លើ​កម្រាល​ជាមួយគ្នា​ខ្លះ​ ​ដេក​ដណ្តប់សំពត់​ជាមួយគ្នា​ខ្លះ​ ​ដេក​លើ​កម្រាល​ ​ទាំង​ដណ្តប់សំពត់​ជាមួយគ្នា​ខ្លះ​ ​ស៊ី​ខុសពេល​ខ្លះ​ ​ផឹកទឹក​ស្រវឹង​ខ្លះ​ ​ទ្រទ្រង់​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ខ្លះ​ ​រាំ​ខ្លះ​ ​ច្រៀង​ខ្លះ​ ​ប្រគំ​ខ្លះ​ ​កែក្រាយ​ខ្លះ​ ​រាំ​ជាមួយនឹង​ស្រី​ដែល​រាំ​ខ្លះ​ ​ច្រៀង​ជាមួយនឹង​ស្រី​ដែល​រាំ​ខ្លះ​ ​ប្រគំ​ជាមួយនឹង​ស្រី​ដែល​រាំ​ខ្លះ​ ​កែក្រាយ​ជាមួយនឹង​ស្រី​ដែល​រាំ​ខ្លះ​។​បេ​។​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636799928894929630
ទៅកាន់ទំព័រ៖