ព្រះត្រៃបិដក ភាគ ១០

រាំ​ជាមួយនឹង​ស្រី​ដែល​កែក្រាយ​ខ្លះ​ ​ច្រៀង​ជាមួយនឹង​ស្រី​ដែល​កែក្រាយ​ខ្លះ​ ​ប្រគំ​ជាមួយនឹង​ស្រី​ ​ដែល​កែក្រាយ​ខ្លះ​ ​កែក្រាយ​ជាមួយនឹង​ស្រី​ ​ដែល​កែក្រាយ​ខ្លះ​ ​លេង​បាស្កា​មាន​ក្រឡា​ប្រាំបី​ខ្លះ​ ​លេង​បាស្កា​មាន​ក្រឡា​ដប់​ខ្លះ​ ​លេង​បាស្កា​ក្នុង​អាកាស​ខ្លះ​ ​លេង​វាង​ផ្លូវ​ដែល​គួរ​វាង​ ​(​លេងពួន​)​ខ្លះ​ ​លេង​ផ្ទាត់​គ្រាប់​ ​មាន​គ្រាប់ក្រួស​ជាដើម​ខ្លះ​ ​លេង​បាស្កា​ ​ក្នុង​លាន​សម្រាប់​លេង​ខ្លះ​ ​លេង​ហ៊ឹង​ខ្លះ​ ​លេង​រលាស់​ទឹក​ល័ក្ត​ ​ឲ្យ​ទាយ​រូប​ខ្លះ​ ​លេងអង្គញ់​ខ្លះ​ ​លេង​ផ្លុំប៉ី​ស្លឹក​ខ្លះ​ ​លេង​នង្គ័ល​តូច​ខ្លះ​ ​លេង​ដាំដូង​ខ្លះ​ ​លេង​កង្ហារ​ខ្លះ​ ​លេង​វាល់​ដីខ្សាច់​ ​(​បាយឡុកបាយឡ​)​ ​ខ្លះ​ ​លេង​រថ​តូច​ខ្លះ​ ​លេង​ធ្នូ​តូច​ខ្លះ​ ​លេង​សរសេរ​ខ្យល់​ ​ឲ្យ​ទាយ​ខ្លះ​ ​លេង​ទាយ​ចិត្ត​ ​(​ស្តេច​ចង់​)​ ​ខ្លះ​ ​លេង​កំប្លែង​ត្រាប់​គេ​ខ្លះ​ ​ហាត់​វិជ្ជា​ដំរី​ខ្លះ​ ​ហាត់​វិជ្ជា​សេះ​ខ្លះ​ ​ហាត់​វិជ្ជា​រថ​ខ្លះ​ ​ហាត់​វិជ្ជា​ធ្នូ​ខ្លះ​ ​ហាត់​វិជ្ជា​ដង​ ​មាន​ដង​ដាវ​ជាដើម​ខ្លះ​ ​ស្ទុះ​រត់​ពីមុខ​ដំរី​ខ្លះ​ ​ស្ទុះ​រត់​ពីមុខ​សេះ​ខ្លះ​ ​ស្ទុះ​រត់​ពីមុខ​រថ​ខ្លះ​ ​ស្ទុះ​រត់​ទៅ​ខ្លះ​ ​ស្ទុះ​រត់​មក​ខ្លះ​ ​ស្រែក​ហ៊ោ​ខ្លះ​ ​ទះដៃ​ខ្លះ​ ​ចំបាប់​គ្នា​ខ្លះ​ ​ដាល់​គ្នា​ខ្លះ​ ​ក្រាល​សង្ឃាដិ​ ​ក្នុង​កណ្តាល​រោងរាំ​ ​ហើយ​និយាយ​នឹង​ស្រី​ដែល​រាំ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ប្អូនស្រី​ ​នាង​ចូរ​រាំ​ ​ក្នុង​ទីនេះ​ខ្លះ​ ​ដាក់​ម្រាមដៃ​ ​លើ​ថ្ងាស​ខ្លួន​ ​និង​លើ​ថ្ងាស​ស្រី​ ​ដែល​រាំ​ខ្លះ​ ​ប្រព្រឹត្ត​អ​នា​ចារ​ផ្សេង​ៗ​ខ្លះ​ ​(​ក្រៅអំពី​នេះ​ទៅទៀត​)​។​ ​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636799929216108000
ទៅកាន់ទំព័រ៖