ព្រះត្រៃបិដក ភាគ ១០
ឧទ្ទាន គឺបញ្ជីរឿងនៃ ខុទ្ទកវត្ថុក្ខន្ធកៈ នោះដូច្នេះ
[៣០៧] រឿងភិក្ខុងូតទឹក ត្រដុសកាយនឹងដើមឈើ នឹងសសរ នឹងជញ្ជាំង ទាំងងូតទឹក ក្នុងទីមិនសមគួរ ងូតទឹកដុសខ្លួន ដោយឈើដែលគេធ្វើជាដៃគន្ធព្វ ងូតទឹក ដុសដោយលំអិតថ្ម ឈ្មោះករុវិន្ទកសុត្តិ ងូតទឹកត្រដុសគ្នាទៅវិញទៅមក ងូតទឹកដោយឈើ មានសណ្ឋានដូចជើងកន្ថោរ១ រឿងភិក្ខុកើតកមរមាស់ និងភិក្ខុជរា ទ្រង់អនុញ្ញាតឲ្យដុសខ្នងដោយបាតដៃបាន១ រឿងទ្រង់ហាមមិនឲ្យភិក្ខុទ្រទ្រង់ប្រដាប់ត្រចៀក សង្វារប្រដាប់ក ប្រដាប់ចង្កេះ កងប្រដាប់ដើមដៃ ប្រដាប់ដៃ និងចិញ្ចៀន១ រឿងភិក្ខុទុកសក់វែង សិតសក់ដោយស្និត សិតសក់ដោយក្រាស សិតសក់ដោយដៃ សិតសក់ដោយក្រមួន លាបសក់ដោយប្រេង លាយដោយទឹក១ រឿងភិក្ខុឆ្លុះមុខក្នុងកញ្ចក់ ក្នុងភាជន៍ទឹក១ រឿងភិក្ខុកើតដំបៅមុខ លាបមុខ ផាត់មុខ ប្រស់មុខ ចុចមុខ លាបអវយវៈ លាបមុខ និងលាបទាំងអវយវៈទាំងមុខ១ រឿងភិក្ខុកើតរោគភ្នែក១ រឿងមហោស្រពលើកំពូលភ្នំ១
ID: 636799930274208520
ទៅកាន់ទំព័រ៖