ព្រះត្រៃបិដក ភាគ ១០

រឿង​ភិក្ខុ​ច្រៀង​ធម៌​ ​ដោយ​សំឡេង​វែង១​ ​រឿង​ភិក្ខុ​មាន​សេចក្តី​រង្កៀស​នឹង​សូត្រ​ជា​បទ​សរ​ភ័ញ្ញ១​ ​រឿង​ភិក្ខុ​ទ្រទ្រង់​សំពត់​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​មាន​រោម​ចេញ​មក​ខាងក្រៅ១​ ​រឿង​អនុញ្ញាត​ចំណិត​ស្វាយ១​ ​រឿង​ពួក​ជន​ ​នាំ​យក​ផ្លែស្វាយ​ទាំងមូល​ទៅ​ក្នុង​រោង​ភត្ត១​ ​រឿង​ភិក្ខុ​ពស់​ចឹក១​ ​រឿង​ភិក្ខុ​កាត់​អង្គជាត​របស់​ខ្លួន១​ ​រឿង​បាត្រ​ខ្លឹមចន្ទន៍១​ ​រឿង​ភិក្ខុ​ប្រើ​បាត្រ​ខ្ពស់​ ​និង​ទាប១​ ​រឿង​ផ្ទៃ​បាត្រ​សឹក​រិល​ ​ព្រោះ​គ្មាន​ជើង១​ ​រឿង​បញ្ញត្ត​ជើងបាត្រ​ ​ធ្វើ​ដោយ​មាស​ ​និង​ប្រាក់១​ ​រឿង​ជើងបាត្រ​ក្រាស​ពេក១​ ​រឿង​លួស​កើតឡើង​ដល់​ភិក្ខុ១​ ​រឿង​ភិក្ខុ​ប្រើ​ជើងបាត្រ​ ​វិ​ចិ​ត្រ​ផ្សេង​ៗ១​ ​រឿង​ភិក្ខុ​ទុកបាត្រ​ទាំង​ទទឹក​ ​បាត្រ​ក៏​ខូច​ទៅ១​ ​រឿង​បាត្រ​ធុំក្លិន​អាក្រក់១​ ​រឿង​ភិក្ខុ​ទុកបាត្រ​ក្នុង​ទី​ក្តៅ​ ​បាត្រ​រមៀល​ធ្លាក់​បែក១​ ​រឿង​ភិក្ខុ​ទុកបាត្រ​ក្នុង​ទីបំផុត​នៃ​ក្តារ​តាំង​ ​ទុកបាត្រ​ក្នុង​ទីបំផុត​នៃ​ថ្នាក់១​ ​រឿង​អនុញ្ញាត​កម្រាល​ស្មៅ​ ​អនុញ្ញាត​កំណាត់សំពត់​ ​អនុញ្ញាត​រោង​ទុកបាត្រ​ ​អនុញ្ញាត​ថ្លាង​សម្រាប់​ទុកបាត្រ​ ​អនុញ្ញាត​ស្លោកបាត្រ​ ​យោគបាត្រ​ ​និង​ខ្សែ​សម្រាប់​ចង​បាត្រ១​ ​រឿង​ភិក្ខុ​ព្យួរ​បាត្រ​នឹង​ចំរឹង​ជញ្ជាំង​ ​ទុកបាត្រ​លើ​គ្រែ​ ​និង​តាំង​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636799930619608276
ទៅកាន់ទំព័រ៖